ព្រះត្រៃបិដក ភាគ ០១
[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹងប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី អ្នកចូរលួចយកទ្រព្យនោះមកតាមនិមិត្តនោះ ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ លួចទ្រព្យនោះបានមកតាមនិមិត្តនោះ ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុអ្នកទទួលបង្គាប់ទៅលួចទ្រព្យនោះបានមកមុននិមិត្តនោះក្តី ក្រោយក្តី ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះសំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ សំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យដទៃបានមកវិញ ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ត្រឡប់សំគាល់ទ្រព្យដទៃវិញ តែទៅលួចទ្រព្យ
ID: 636774774755019201
ទៅកាន់ទំព័រ៖