ព្រះត្រៃបិដក ភាគ ០១
ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយបានធ្វើហើយនេះ មិនសម មិនទំនង មិនគួរ មិនមែនជាកិច្ចរបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេច បានជាពួកភិក្ខុទាំងនោះទៅផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្លាស់គ្នាឲ្យផ្តាច់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី ភិក្ខុនេះឯងហៅថា ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់ឧបាសកនោះ មានរូបល្អស្រស់បស់មុខគួរឲ្យគយគន់ជាទីនាំមកនូវ
ID: 636775523024318401
ទៅកាន់ទំព័រ៖