ព្រះត្រៃបិដក ភាគ ០១
ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ទីដែលស្ងាត់ថាស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ សូមឲ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើវិការដោយកាយដូច្នេះ បុគ្គលណា ស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬនឹងបានយសស័ក្តិ ឬនឹងទៅកាន់ស្ថានសួគ៌ (ភិក្ខុធ្វើយ៉ាងនេះ) ត្រូវអាបត្តិទុក្កដ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ពោលពណ៌នាដោយវាចា (នោះ) គឺភិក្ខុពោលដោយវាចាថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើបុគ្គលនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ពោលពណ៌នាដោយកាយ និងវាចា (នោះ) គឺភិក្ខុធ្វើវិការដោយកាយផង ពោលដោយវាចាផង
ID: 636775530722948738
ទៅកាន់ទំព័រ៖