ព្រះត្រៃបិដក ភាគ ០១

ស្លាប់​ទៅ​យ៉ាងនេះ​ ​បុគ្គល​នោះ​នឹង​បានទ្រព្យ​ ​ឬ​បាន​យសស័ក្តិ​ ​ឬទៅ​កាន់​ស្ថានសួគ៌​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បុ​គ្គ​លនោះញុំាង​ទុក្ខវេទនា​ឲ្យ​កើតឡើង​ ​ដោយ​គិតថា​ ​អញ​នឹង​ស្លាប់​ ​តាមបង្គាប់​នោះ​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​ប្រៀនប្រដៅ​ដើម្បីឲ្យ​ស្លាប់​ ​(​នោះ​)​ ​គឺ​គេ​មិនបាន​សួរ​ភិក្ខុ​ទេ​ ​តែ​ភិក្ខុ​និយាយ​ថា​ ​អ្នក​ចូរ​ស្លាប់​យ៉ាងនេះ​ចុះ​ ​(​ព្រោះ​)​ ​បុគ្គល​ណា​ស្លាប់​ទៅ​យ៉ាងនេះ​ ​បុគ្គល​នោះ​នឹង​បានទ្រព្យ​ ​ឬ​បាន​យសស័ក្តិ​ ​ឬទៅ​កាន់​ស្ថានសួគ៌​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ព្រោះ​ពាក្យ​ប្រៀនប្រដៅ​ប៉ុណ្ណោះ​ ​ទើប​បុ​គ្គ​លនោះញុំាង​ទុក្ខវេទនា​ឲ្យ​កើតឡើង​ ​ដោយ​គិតថា​ ​អញ​នឹង​ស្លាប់​ ​ដូច្នេះ​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​បុគ្គល​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​២០២​]​ ​ដែល​ហៅថា​ ​ធ្វើ​សង្កេតកម្ម​ ​(​នោះ​)​ ​គឺ​ភិក្ខុ​កំណត់​វេលា​ថា​ ​លោក​ចូរ​ទៅ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ ​តាម​សេចក្តី​កំណត់​នោះ​ ​ទោះ​នៅ​វេលា​មុន​បាយ​ក្តី​ ​ក្រោយ​បាយ​ក្តី​ ​យប់​ក្តី​ ​ថ្ងៃ​ក្តី​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បើ​ភិក្ខុ​ទទួលបង្គាប់​ទៅ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​តាម​សេចក្តី​កំណត់​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​ ​(​បើ​)​ ​ភិក្ខុ​ទទួលបង្គាប់​ទៅ​ផ្តាច់​បង់ជីវិត​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636775536343810233
ទៅកាន់ទំព័រ៖