ព្រះត្រៃបិដក ភាគ ០១

អមាត្យ​ ​ញាតិសាលោហិត​ឡើយ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​(​លុះ​បាន​អាហារ​ឆាន់​បរិបូណ៌​)​ ​ក៏​មាន​សម្បុរ​ល្អ​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មាន​ទឹកមុខ​ស្រស់បស់​ ​សម្បុរស្បែក​ក៏​ជ្រះថ្លា​។​ ​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ចេញវស្សា​រូច​ហើយ​ ​តែង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នេះ​ជា​ទំនៀម​មិនដែល​ខាន​ឡើយ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​បាន​នៅចាំ​វស្សា​គ្រប់៣ខែ​ហើយ​ ​ក៏​រៀបចំ​ទុកដាក់​គ្រឿង​សេនាសនៈ​រួចហើយ​ ​នាំ​យក​បាត្រ​ ​និង​ចីវរ​ចូល​ទៅ​ក្រុង​វេសាលី​ ​ដើរទៅ​កាន់​ចារិក​តាមលំដាប់​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​គង់នៅ​កូ​ដា​គារ​សាលា​ព្រៃ​មហា​វន​ទៀប​ក្រុង​វេសាលី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​២២៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដែល​នៅចាំ​វស្សា​ក្នុង​ទិស​ទាំងឡាយ​ ​(​រាល់​ដំបន់​ឯទៀត​)​ ​សឹង​ដ៏​មាន​កាយ​ស្គាំងស្គម​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​ឯ​ពួក​ភិក្ខុ​ដែល​នៅ​ទៀប​ត្រើយ​ស្ទឹង​វគ្គុ​មុ​ទា​ ​សឹង​ដ៏​មាន​សម្បុរ​ល្អ​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មានមុខមាត់​ស្រស់បស់​ ​សម្បុរស្បែក​ក៏​ជ្រះថ្លា​ទាំងអស់គ្នា​។​ ​មាន​សេចក្តី​ថា​ ​ការ​ស្មោះសរ​ចំពោះ​ជាមួយនឹង​អាគន្តុក​ភិក្ខុ​ ​គឺ​ភិក្ខុ​ដែល​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636775568819497736
ទៅកាន់ទំព័រ៖