ព្រះត្រៃបិដក ភាគ ០១

 [​២៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​មាន​ភិក្ខុ​ជាម​ហា​ចោរ៥ពួក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជាម​ហា​ចោរ៥ពួក​នោះ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេច​ក្តី​តិ្រះ​រិះ​របស់​មហាចោរ​ខ្លះ​ដែល​មាន​ក្នុង​លោក​នេះ​ថា​ ​បើ​ដល់​វេលា​ណា​អញ​បាន​បរិសទ្យ១រយ​ ​ឬ១ពាន់​ចោមរោម​ជាគ្នា​ហើយ​ ​នឹង​លើក​ចូល​ទៅ​ក្នុង​ស្រុក​និគម​រាជធានី​ ​ហើយនឹង​វាយ​សំពង​ ​ផ្តាច់​ជីវិត​ពួក​អ្នកស្រុក​ទាំងនោះ​ ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ផ្តាច់​ជីវិត​ ​ដុតរោល​អ្នកស្រុក​ទាំងនោះ​ ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ដុតរោល​។​ ​លុះដល់​សម័យ​ខាងក្រោយ​មក​ ​មហាចោរ​នោះ​ ​បាន​បរិសទ្យ១រយ​ ​ឬ១ពាន់​ចោមរោម​ជាគ្នា​ហើយ​ ​ក៏​លើក​ចូល​ទៅ​ក្នុង​ស្រុក​និគម​រាជធានី​ ​វាយ​សំពង​ ​ផ្តាច់​ជីវិត​អ្នកស្រុក​ទាំងនោះ​ ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ផ្តាច់​ជីវិត​ ​ដុតរោល​អ្នកស្រុក​ទាំងនោះ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ដុតរោល​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ត្រិះរិះ​របស់​ភិក្ខុ​បាប​ខ្លះ​ ​ដែល​មាន​ក្នុង​សាសនា​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​(​ត្រិះរិះ​)​ ​ថាបើ​ដល់កាលណា​អញ​បាន​បរិសទ្យ១រយ​ ​ឬ១ពាន់​ចោមរោម​ជាគ្នា​ហើយ​ ​នឹង​ត្រេច​ទៅកាន់​ចារិក​ ​ក្នុង​ស្រុក​និគម​រាជធានី​ ​ក៏​នឹង​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដែល​ពួក​គ្រហស្ថ​ក្តី​ ​ពួក​បព្វជិត​ក្តី​ ​ធ្វើ​សក្ការ​គោរព​រាប់អាន​បូជា​កោតក្រែង​។​ ​លុះដល់​សម័យ​ខាងក្រោយ​មក​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636775574366374999
ទៅកាន់ទំព័រ៖