ព្រះត្រៃបិដក ភាគ ០១

នៃ​អាបត្តិ​ឡើយ​)​។​ ​ព្រោះ​និទាន​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ទ្រង់​សំ​ដែង​ធម្មី​កថា​ក្នុង​គ្រានោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​មិនដឹង​ច្បាស់​ ​ហើយ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ជា​ធម៌​មាន​ញាណ​ ​(​សេចក្តី​ដឹង​)​ ​និង​ទស្សនៈ​ ​(​កិរិយា​ឃើញ​)​ ​ដ៏​ប្រសើរ​ ​អាច​កំចាត់​នូវ​កិលេស​ ​គួរ​បង្អោន​មក​ដាក់​ក្នុង​ខ្លួន​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ដឹង​ដូច្នេះ​ ​ខ្ញុំ​ឃើញ​ដូច្នេះ​ ​លុះដល់​សម័យ​ដទៃ​អំពី​នោះ​មក​ ​ទោះ​មាន​គេ​សាកសួរ​ក្តី​ ​ឥតមាន​គេ​សាកសួរ​ក្តី​ ​ក៏​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​(​ទោះបី​)​ ​មានប្រាថ្នា​ចង់​ឲ្យ​បរិសុទ្ធ​ ​ហើយ​ត្រឡប់ជា​និយាយ​កែសំនួន​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មិនដឹង​យ៉ាងនេះ​ទេ​ ​(​ប៉ុន្តែ​)​ ​ពោល​ថា​ដឹង​ ​ខ្ញុំ​មិនឃើញ​យ៉ាងនេះ​ទេ​ ​(​ប៉ុន្តែ​)​ ​ពោល​ថា​ឃើញ​ ​ខ្ញុំ​ពោល​កុហក​សោះ​ទេ​ ​ភិក្ខុ​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​ ​វៀរលែងតែ​ ​សំគាល់​ថា​ខ្លួន​បាន​ត្រាស់​ដឹង​។​ ​
 [​២៣៣​]​ ​ត្រង់​ពាក្យ​ថា​ ​ណាមួយ​ ​សេចក្តី​ថា​ ​ណាក៏ដោយ​។​បេ​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​។​បេ​។​ ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​នេះ​ ​សំដៅ​ឲ្យ​ឈ្មោះថា​ ​ភិក្ខុ​ ​ក្នុង​អត្ថ​នេះ​។​ ​ត្រង់​ពាក្យ​ថា​ ​មិនដឹង​ច្បាស់​ ​សេចក្តី​ថា​ ​មិនដឹង​មិនឃើញ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636775579576483000
ទៅកាន់ទំព័រ៖