ព្រះត្រៃបិដក ភាគ ០១
អាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក (បឋមជ្ឈាននេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ឲ្យពិស្តារហើយយ៉ាងណា ឈានទាំងពួងមាន ទុតិយជ្ឈានជាដើម បណ្ឌិតត្រូវសំដែងឲ្យពិស្តារ យ៉ាងនោះផងចុះ)។
[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន
ID: 636775614172781795
ទៅកាន់ទំព័រ៖