ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​បឋមជ្ឈាន​ ​និង​ចតុត្ថជ្ឈាន​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​
 [​២៥៦​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ផង​ ​សុញ្ញ​ត​វិមោក្ខ​ផង​ ​បឋមជ្ឈាន​ផង​ ​អនិមិត្ត​វិមោក្ខ​ផង​ ​បឋមជ្ឈាន​ផង​ ​អប្ប​ណិ​ហិត​វិមោក្ខ​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នកស្ទាត់ជំនាញ​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​ ​អប្ប​ណិ​ហិត​វិមោក្ខ​ផង​ ​បឋមជ្ឈាន​ ​និង​អប្ប​ណិ​ហិត​វិមោក្ខ​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636775617782598265
ទៅកាន់ទំព័រ៖