ព្រះត្រៃបិដក ភាគ ០១
អាត្មាផុតស្រឡះហើយចាកមោហៈផង ដូច្នេះវិញ ដោយអាការ៣យ៉ាង។បេ។ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។បេ។
ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។
វត្ថុកាមវារកថា ចប់។
[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិ
ID: 636775630854365927
ទៅកាន់ទំព័រ៖