ព្រះត្រៃបិដក ភាគ ០១
[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួតអរហត្តផល ដោយនឹកស្មានថាខ្លួនបានសម្រេចពិតហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តជាស្រេចហើយ អញត្រូវអាបត្តិបារាជិកហើយដឹង។ ភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាលនោះឯង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (ដំណើរនិយាយអួតអរហត្តផល) ដោយនឹកស្មានថាខ្លួនបានសម្រេចពិត មិនត្រូវអាបត្តិទេ។
[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុងព្រៃយ៉ាងនេះ អ្នកផងគង់នឹងសរសើរអញ។ អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងនៅក្នុងព្រៃឲ្យគេសរសើរឡើយ ភិក្ខុណានៅ (ដោយតាំងចិត្តយ៉ាងនេះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ មានភិក្ខុមួយរូបដើរទៅដើម្បីបិណ្ឌបាត ដោយតាំងចិត្តថា កាលបើអញដើរទៅបិណ្ឌបាតយ៉ាងនេះ អ្នកផងនឹងសរសើរអញ។ អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន)។ ភិក្ខុនោះមានសេចក្តី
ID: 636775634841874000
ទៅកាន់ទំព័រ៖