ព្រះត្រៃបិដក ភាគ ០១

បារាជិក​កណ្ឌ​ ​សិក្ខាបទ​ទី១​


 [​១០​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ស្រុក​មួយ​ឈ្មោះ​ក​លន្ទ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​អំពី​ក្រុង​វេសាលី​។​ ​ក្នុង​ស្រុក​នោះ​មានកូន​សេដ្ឋី​ម្នាក់​ឈ្មោះ​សុទិន្ន​កុមារ​ជា​បុត្រ​របស់​ ​ក​លន្ទ​សេដ្ឋី​។​ ​គ្រានោះ​ ​សុទិន្ន​កុមារ​ក​លន្ទ​បុត្រ​ជាមួយនឹង​សំឡាញ់​ទាំងឡាយ​ច្រើន​នាក់​ ​នាំគ្នា​ទៅ​ឯ​ក្រុង​វេសាលី​ដោយ​ ​មាន​កិច្ចការ​អ្វីមួយ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អង្គ​ម្ចាស់​មាន​ពពួក​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា​ ​ទ្រង់​កំពុង​គង់​សំដែង​ព្រះធម៌​។​ ​សុទិន្ន​ក​លន្ទ​បុត្រ​ ​ក៏​ទៅ​ប្រទះ​បានឃើញ​ព្រះអង្គ​មាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា​ ​កំពុង​សំដែងធម៌​។​ ​លុះ​ឃើញ​ហើយ​ ​សុទិន្ន​កុមារ​នោះ​ក៏​មាន​សេច​ក្តី​តិ្រះ​រិះ​ថា​ ​អាត្មាអញ​គួរតែ​ស្តាប់ធម៌​សិន​។​ ​គ្រានោះ​សុទិន្ន​ក​លន្ទ​បុត្រ​ក៏​ចូល​ទៅកាន់​ទី​ដែ​លប​រិ​ស័ទ្យ​អង្គុយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​អង្គុយ​នៅក្នុង​ទីមួយ​ដ៏​សមគួរ​។​ ​កាលដែល​សុទិន្ន​កុមារ​កលន្ទក​បុត្រ​បាន​អង្គុយ​នៅក្នុង​ទីមួយ​ដ៏​សមគួរ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ហើយដោយ​ដំណើរ​យ៉ាង​ណាៗ​ ​អញ​ក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ​ ​ប៉ុន្តែ​បើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​អោយ​បរិបូណ៌​តែ​ម្យ៉ាង​ ​អោយ​បរិសុទ្ធ​តែ​ម្យ៉ាង​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636774041124697947
ទៅកាន់ទំព័រ៖