ព្រះត្រៃបិដក ភាគ ០១

រួចហើយ​ ​ក៏​អង្គុយ​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​លក្ខ​ណ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​នឹង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ថា​ ​ក្នុងថ្ងៃនេះ​ ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​បាន​ធ្វើ​នូវ​ញញឹម​ឲ្យ​ប្រាកដ​ក្នុង​កន្លែង​មួយ​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ចំពោះ​កិរិយា​ធ្វើ​នូវ​ញញឹម​ឲ្យ​ប្រាកដ​នោះ​។​ ​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​កាលដែល​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​អដ្ឋិ​សង្ខលិក​ប្រេត​(​១​)​ ​កំពុងតែ​អណ្តែត​ឯអាកាស​ ​ពពួក​ត្មាត​ ​ពពួក​ខ្លែង​(​២​)​ ​ពពួក​រអាត​(​៣​)​ ​ដេញ​តាម​ ​ចោម​ឆាប​ចឹក​ចោះ​ភើច​ជញ្ជែង​អដ្ឋិ​សង្ខលិក​ប្រេត​នោះ​តាមចន្លោះ​នៃ​ឆ្អឹងជំនី​ទាំង​ ​ឡាយ​ ​អដ្ឋិ​សង្ខលិក​ ​ប្រេត​នោះ​ចេះតែ​ស្រែកថ្ងូរ​ ​ម្នាល​អាវុសោ​ ​ទើប​ខ្ញុំ​មាន​បរិវិតក្ក​ថា​ ​យីអើហ្ន៎​ ​(​នេះ​ហៅ​ពេញ​)​ ​ជា​អស្ចារ្យ​ ​យីអើហ្ន៎​ ​មិនធ្លាប់​កើតមាន​សោះ​ឡើយ​ ​សត្វ​បែបនេះ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​តើ​ ​យក្ស​បែបនេះ​នឹង​ ​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ ​ប្រេត​បែបនេះ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ ​កិរិយា​ត្រឡប់​បាន​រូបរាង​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ដែរ​តើ​។​ ​ភិក្ខុ​ទាំងឡាយ​
(​១​)​ ​ប្រេត​ឥតមាន​សាច់ឈាម​ឡើយ​ ​មានតែ​រាង​ឆ្អឹង​។​ ​(​២​)​-​(​៣​)​ ​[​បាន​ពិនិត្យ​ ​មើលក្នុង​គម្ពីរ​ទាំងពួង​មាន​អភិធាន​ប្ប​ទី​បិកា​ជាដើម​ ​ឃើញថា​ ​កង្ក​ ​ប្រែថា​ ​ខ្លែង​ ​កុល​ល​ ​ប្រែថា​ ​រអាត​ ​ឬ​ ​ប្រមង់​។​ ​ត្រង់​កង្កា​បិ​ ​ក្នុង​ទីនេះ​ ​ឱ.ម.ជា​ ​កា​កា​បិ​(​ក្អែក​)​។​ ​សត្វ​ទាំង៣ពួក​នេះ​មិនមែន​សត្វ​ធម្មតា​មែនទែន​ទេ​ ​គឺ​សត្វ​ដែល​កើតអំពី​បាបកម្ម​របស់​ប្រេត​នុ៎ះឯង​។​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636775641407599538
ទៅកាន់ទំព័រ៖