ព្រះត្រៃបិដក ភាគ ០១
ម្នាលអាវុសោ មេថុនធម្មសេវនកិច្ចនោះ ល្មមឲ្យលោកសង្ស័យ ល្មមឲ្យស្តាយក្រោយមែន ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ មិនមែនសំដែងដើម្បីឲ្យប្រកបដោយរាគៈទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឲ្យប្រកាន់មាំទេ (ក្រែងដូច្នេះ) មិនមែនឬ នែអាវុសោ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីឲ្យប្រាសចាករាគៈ លោកត្រឡប់ជាយល់ក្នុងធម៌នោះថា ប្រកបដោយរាគៈទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប លោកត្រឡប់ជាចូលចិត្តតម្រូវទៅរកកិលេសជាគ្រឿងប្រកបទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ លោកទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ ដើម្បីប្រាសចាករាគៈ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីញំាញីនូវសេចក្តីស្រវឹង
ID: 636774050653692974
ទៅកាន់ទំព័រ៖