ព្រះត្រៃបិដក ភាគ ០១

យើងខ្ញុំ​ទាំងឡាយ​ ​បាន​មក​បួស​ក្នុង​ធម្មវិន័យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ប្រពៃ​យ៉ាងនេះ​ ​ក៏​ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិសុទ្ធ​ ​ឲ្យ​បរិបូណ៌​អស់មួយជីវិត​មិនកើត​ ​យើងខ្ញុំ​ទាំងឡាយ​ហៅ​ពេញជា​មនុស្ស​ឥត​សំណាង​វាសនា​ ​យើងខ្ញុំ​ពេញជា​មនុស្ស​ឥត​បុណ្យ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បើប្រសិន​ជា​យើងខ្ញុំ​បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឥឡូវនេះ​ទៀត​ ​នោះ​យើងខ្ញុំ​គង់​នឹង​បានឃើញ​នូវ​កុសលធម៌​ទាំងឡាយ​ ​និង​ខំប្រឹង​ប្រកប​ព្យាយាម​ជា​គ្រឿង​ញុំាង​ធម៌​ទាំងឡាយ​ដែល​ជា​ចំណែក​នៃ​ពោធិញាណ​ ​ឲ្យ​ចំរើន​អស់​រាត្រី​មុន​ ​និង​រាត្រី​ក្រោយ​ ​(​គឺ​បឋមយាម​និង​បច្ឆិមយាម​)​ ​ក្នុង​កាល​ឥឡូវនេះ​ឯង​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​លោកម្ចាស់​នាំ​សេចក្តី​នេះ​ទៅ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ទាន​ផង​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក៏​ទទួលពាក្យ​របស់​ពួក​ភិក្ខុ​វជ្ជី​បុត្រ​អ្នកក្រុង​ ​វេសាលី​ថា​ ​អើ​ ​អាវុសោ​ ​ហើយ​ចូល​ទៅកាន់​ទី​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​គប្បី​ដក​សិក្ខាបទ​ឈ្មោះ​បារាជិក​ ​ដែល​តថាគត​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636774055719522723
ទៅកាន់ទំព័រ៖