ព្រះត្រៃបិដក ភាគ ០១
កិរិយាដែលភិក្ខុបានធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយហើយ សិក្ខាហៅថា ភិក្ខុបានពោលលាហើយក៏មាន។
[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ នោះតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនរីករាយ ចង់ដើម្បីឲ្យឃ្លាតផុតចាកភេទជាសមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ប្រាថ្នាភាពជាឧបាសក ប្រាថ្នាភាពជាអ្នករក្សាអារាម ប្រាថ្នាភាពជាសាមណេរ ប្រាថ្នាភាពជាតិរ្ថិយ ប្រាថ្នាភាពជាតិរ្ថិយសាវក ប្រាថ្នាភាពនៃខ្លួនមិនមែនជាសមណៈ ប្រាថ្នាភាពនៃខ្លួនមិនមែនជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកសមណភាព នឿយណាយធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នានូវភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យ
ID: 636774057668754212
ទៅកាន់ទំព័រ៖