ព្រះត្រៃបិដក ភាគ ០១
នោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលា។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ប្រាថ្នាចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះធម៌។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះសង្ឃ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សិក្ខា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់វិន័យ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បាតិមោក្ខ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់នូវឧទ្ទេស។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ឧបជ្ឈាយ៍។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អាចារ្យ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សទ្ធិវិហារិក។
ID: 636774061047227450
ទៅកាន់ទំព័រ៖