ព្រះត្រៃបិដក ភាគ ០១

គឺ​វច្ចមគ្គ​ ​(​ទ្វារធំ​)​១​ ​បស្សាវមគ្គ​ ​(​ទ្វារ​តូច​)​១​ ​មុខមគ្គ​ ​(​ទ្វារ​មាត់​)​១​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​មនុស្ស​ស្រី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កាលបើ​ភិក្ខុ​សេព​មេថុនធម្ម​ចំពោះ​ទ្វារ​មគ្គ​ទាំង៣​ ​គឺ​វច្ចមគ្គ១​ ​បស្សាវមគ្គ១​ ​មុខមគ្គ១​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​អមនុស្ស​ស្រី​ ​។​បេ​។​ ​របស់​តិរច្ឆាន​ញី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កាលបើ​ភិក្ខុ​សេព​មេថុនធម្ម​ចំពោះ​ទ្វារ​មគ្គ​ទាំង៣​ ​គឺ​វច្ចមគ្គ១​ ​បស្សាវមគ្គ១​ ​មុខមគ្គ១​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​មនុស្ស​មាន​ភេទ​ពីរ​។​បេ​។​ ​របស់​អមនុស្ស​មាន​ភេទ​ពីរ​ ​។​បេ​។​ ​របស់​តិរច្ឆាន​មាន​ភេទ​ពីរ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កាលបើ​ភិក្ខុ​សេព​មេថុនធម្ម​ចំពោះ​ទ្វារ​មគ្គ​ទាំងពីរ​ ​គឺ​វច្ចមគ្គ១​ ​មុខមគ្គ១​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​មនុស្ស​ខ្ទើយ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កាលបើ​ភិក្ខុ​សេព​មេថុនធម្ម​ចំពោះ​ទ្វារ​មគ្គ​ទាំងពីរ​ ​គឺ​វច្ចមគ្គ១​ ​មុខមគ្គ១​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​អមនុស្ស​ខ្ទើយ​។​បេ​។​ ​របស់​តិរច្ឆាន​ខ្ទើយ​។​បេ​។​ ​របស់​អមនុស្ស​ប្រុស​។​បេ​។​ ​របស់​តិរច្ឆាន​ឈ្មោល​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៣៩​]​ ​ភិក្ខុ​មានចិត្តចង់​សេព​ផ្តួចផ្តើម​ឡើង​ ​ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​វច្ចមគ្គ​មនុស្ស​ស្រី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មានចិត្តចង់​សេព​ផ្តួចផ្តើម​ឡើង​ ​ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​បស្សាវមគ្គ​មនុស្ស​ស្រី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មានចិត្តចង់​សេព​ផ្តួចផ្តើម​ឡើង​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636774065203215159
ទៅកាន់ទំព័រ៖