ព្រះត្រៃបិដក ភាគ ១០

វិន័យបិដក​ ​ចុល្ល​វគ្គ​ ​
​ទុតិយភាគ​
​សម​ថ​ក្ខន្ធ​កៈ​ ​ខុទ្ទក​វត្ថុ​ក្ខន្ធ​កៈ​ ​និង​សេនា​សន​ក្ខន្ធ​កៈ​

​សម​ថ​ក្ខន្ធ​កៈ​


 [​១​]​ ​សម័យ​នោះ​ ​ព្រះសម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​តែង​ធ្វើ​កម្ម​ទាំងឡាយ​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ខ្លះ​ ​និ​យស្ស​កម្ម​ខ្លះ​ ​បព្វាជនីយ​កម្ម​ខ្លះ​ ​បដិ​សារ​ណី​យក​ម្ម​ខ្លះ​ ​ឧក្ខេ​បនី​យក​ម្ម​ខ្លះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​មាន​ក្នុង​ទី​ចំពោះមុខ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នក​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ធ្វើ​កម្ម​ទាំងឡាយ​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ខ្លះ​ ​និ​យស្ស​កម្ម​ខ្លះ​ ​បព្វាជនីយ​កម្ម​ខ្លះ​ ​បដិ​សារ​ណី​យក​ម្ម​ខ្លះ​ ​ឧក្ខេ​បនី​យក​ម្ម​ខ្លះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​មាន​ ​ក្នុង​ទី​ចំពោះមុខ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​តែង​ធ្វើ​កម្ម​ទាំងឡាយ​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ខ្លះ​ ​និ​យស្ស​កម្ម​ខ្លះ​ ​បព្វាជនីយ​កម្ម​ខ្លះ​
ទំព័រទី ១ | បន្ទាប់
ID: 636799778029820639
ទៅកាន់ទំព័រ៖