ព្រះត្រៃបិដក ភាគ ១០
[៧] គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ លុះសាយណ្ហសម័យ ក៏ចេញពីទីពួនសម្ងំនៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទៅកាន់ទីស្ងាត់ ពួនសម្ងំនៅតែម្នាក់ឯង ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ហើយគុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ គប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ច ដែលបានធ្វើរួចហើយ មិនមានដល់អាត្មាអញទេ គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើ ដល់សង្ឃដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ ដល់សង្ឃផងចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់រៀបចំសេនាសនៈផង ចង់ចាត់ចែងចង្ហាន់ ដល់សង្ឃផង។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វៈ ប្រពៃហើយៗ ម្នាលទព្វៈ បើដូច្នោះ អ្នក
ID: 636799781435675443
ទៅកាន់ទំព័រ៖