ព្រះត្រៃបិដក ភាគ ១០

 [​៩៨​]​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​យ៉ាង​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៤យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​។​
 [​៩៩​]​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មិនបាច់​អាស្រ័យ​សមថៈ​ពីរ​យ៉ាង​ ​គឺ​អ​មូឡ្ហ​វិន័យ​ ​និង​តស្ស​បា​បិយ​សិកា​ទេ​ ​គ្រាន់តែ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ ​(​ប៉ុណ្ណោះ​)​ ​ក៏​មាន​។​ ​ពាក្យ​ដែល​បណ្ឌិត​គប្បី​ពោល​ថា​ ​ក៏​មាន​ ​ដូច្នេះ​។​ ​ពាក្យ​នោះ​ ​តើ​ដូច​សំដែង​ត្រង់​បទ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ ​ឥតមាន​មូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិវិន័យ​ ​សង្ឃ​ត្រូវឲ្យ​ដល់​ភិក្ខុ​ ​ដែល​មានសតិ​បរិបូណ៌​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​សតិវិន័យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​។​បេ​។​ ​ហើយ​និយាយ​នឹង​សង្ឃ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ខ្ញុំ​ដោយ​សីលវិបត្តិ​ ​ឥតមាន​មូល​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​អ្នកមាន​សតិ​ពេញ​បរិបូណ៌​ហើយ​ ​មក​សូម​សតិវិន័យ​នឹង​សង្ឃ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​សតិវិន័យ​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​សតិវិន័យ​ ​ជា​គំរប់​បីដង​ផង​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636799812386025702
ទៅកាន់ទំព័រ៖