ព្រះត្រៃបិដក ភាគ ១០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​ដែល​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ព្រោះហេតុតែ​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ចោទ​ភិក្ខុ​នោះ​ ​ដោយ​អាបត្តិ​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​។​ ​ភិក្ខុ​ឆ្កួត​នោះ​ ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ខ្ញុំ​ឯង​ ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​ដែល​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​នឹក​អំពើនោះ​ ​មិនឃើញ​ទេ​ ​អំពើ​នុ៎ះ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​ភិក្ខុ​ឆ្កួត​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឆ្កួត​នោះ​បាត់​វង្វេង​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​អ​មូឡ្ហ​វិន័យ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​។​បេ​។​ ​ហើយ​ពោល​នឹង​សង្ឃ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636799816441557665
ទៅកាន់ទំព័រ៖