ព្រះត្រៃបិដក ភាគ ១០
ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្លួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែចោទភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្ត
ID: 636799817058852972
ទៅកាន់ទំព័រ៖