ព្រះត្រៃបិដក ភាគ ១០

អនាចារ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ចោទ​ភិក្ខុ​នោះ​ ​ដោយ​អាបត្តិ​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​។​ ​ភិក្ខុ​នោះ​ ​ក៏​ឆ្លើយតប​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​មែន​ ​កាល​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​ដែល​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​នឹក​រក​អំពើនោះ​ ​មិនឃើញ​ទេ​ ​អំពើ​នុ៎ះ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​។​ ​ភិក្ខុ​នោះ​ ​បាត់​វង្វេង​ហើយ​ ​មក​សូម​អ​មូឡ្ហ​វិន័យ​នឹង​សង្ឃ​។​ ​សង្ឃ​បាន​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដែល​បាត់​វង្វេង​ហើយ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ជា​អ្នក​បាត់​វង្វេង​ហើយ​ ​សមគួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​សមគួរ​ ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​បីដង​ផង​។​បេ​។​ ​អ​មូឡ្ហ​វិន័យ​ ​សង្ឃ​បាន​ឲ្យ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដែល​បាត់​វង្វេង​ហើយ​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636799817304967049
ទៅកាន់ទំព័រ៖