ព្រះត្រៃបិដក ភាគ ១០

ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ ​ហៅថា​ ​អធិករណ៍​ ​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​។​ ​ចុះ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ក្នុង​អ​មូឡ្ហ​វិន័យ​នោះ​ ​មាន​កិច្ច​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ហាមឃាត់​ ​នូវ​អ​មូឡ្ហ​វិន័យ​កម្ម​ណា​ ​នេះ​ជា​កិច្ច​ ​ក្នុង​អ​មូឡ្ហ​វិន័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ ​ត្រឡប់​តិះដៀល​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
 [​១០៣​]​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មិនបាច់​អាស្រ័យ​សមថៈ​ពីរ​យ៉ាង​ ​គឺ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​គ្រាន់តែ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​ ​ក៏​មាន​។​ ​ពាក្យ​ដែល​បណ្ឌិត​គប្បី​ពោល​ថា​ ​ក៏​មាន​ ​ដូច្នេះ​។​ ​ពាក្យ​នោះ​ ​តើ​ដូច​សំដែង​ត្រង់​បទ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​គរុកាបត្តិ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ថា​ ​លោក​មាន​អាយុ​ ​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636799817668057817
ទៅកាន់ទំព័រ៖