ព្រះត្រៃបិដក ភាគ ១០
គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិក
(១)ហើយ ចូរនឹកមើលទៅ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវអាបត្តិបន្តិចបន្តួច មានសភាពយ៉ាងនេះ ប៉ុណ្ណោះ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែខ្ញុំប្តេជ្ញា ចំណង់បើខ្ញុំ
(១) អដ្ឋកថា ថា អាបត្តិទុក្កដ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងមេថុនធម្មសិក្ខាបទ។ អាបត្តិថុល្លច្ច័យ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងសិក្ខាបទឯទៀត មានអទិន្នានសិក្ខាបទ ជាដើម។
ID: 636799818063150415
ទៅកាន់ទំព័រ៖