ព្រះត្រៃបិដក ភាគ ១០

ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​អាបត្តិ​បារាជិក​ ​ឬ​អាបត្តិ​រង​បារាជិក​ ​គេ​សួរ​ហើយ​ ​ខ្ញុំ​នឹង​មិន​ប្តេជ្ញា​ ​ដូចម្តេច​បាន​។​ ​ភិក្ខុ​នោះ​ ​ក៏​ឆ្លើយតប​វិញ​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​លោក​ត្រូវអាបត្តិ​ ​ឈ្មោះ​នេះ​បន្តិចបន្តួច​ ​ទោះបី​ឥត​គេ​សួរ​នោះ​ ​ក៏​គង់តែ​លោក​មិន​ប្តេជ្ញា​ ​ចំណង់បើ​លោក​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​អាបត្តិ​បារាជិក​ ​ឬ​អាបត្តិ​រង​បារាជិក​ ​គេ​មិន​សួរ​ហើយ​ ​លោក​នឹង​ប្តេជ្ញា​ ​ដូចម្តេច​បាន​ ​លោក​មាន​អាយុ​ ​ខ្ញុំ​សូម​ដាស់តឿន​ ​លោក​ចូរ​ដឹង​ ​ដោយ​ស្រួលបួល​ចុះ​ ​បើ​លោក​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ ​ឬ​អាបត្តិ​រង​បារាជិក​ហើយ​ ​នឹក​រក​ឃើញ​។​ ​ភិក្ខុ​នោះ​ ​ក៏​ឆ្លើយតប​វិញ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​ខ្ញុំ​នឹកឃើញ​ត្រឹមតែ​ថា​ ​ខ្ញុំ​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ ​អាបត្តិ​បារាជិក​ ​ឬ​អាបត្តិ​រង​បារាជិក​ ​ពាក្យ​នេះ​ ​ខ្ញុំ​និយាយលេង​ទេ​ ​ពាក្យ​នេះ​ ​ខ្ញុំ​និយាយ​ភ្លាត់​ទេ​ ​ខ្ញុំ​នឹក​មិនឃើញ​ថា​ ​ខ្ញុំ​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​អាបត្តិ​បារាជិក​ ​ឬ​អាបត្តិ​រង​បារាជិក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តស្ស​បា​បិយ​សិកា​កម្ម​នេះ​ ​សង្ឃ​ត្រូវតែ​ធ្វើ​ដល់​ភិក្ខុ​នោះ​កុំខាន​ឡើយ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636799818340886300
ទៅកាន់ទំព័រ៖