ព្រះត្រៃបិដក ភាគ ១០

ចូរ​រៀបចំ​សេនាសនៈ​ ​ហើយ​ចាត់ចែង​ចង្ហាន់​ ​ដល់​សង្ឃ​ចុះ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 ​[​៨​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​សន្មត​ទព្វ​មល្ល​បុត្ត​ ​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ ​(​អ្នកចាត់ចែង​សេនាសនៈ​)​ផង​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ ​(​អ្នកចាត់ចែង​ចង្ហាន់​)​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​មុនដំបូង​ ​ត្រូវ​សង្ឃ​សូម​ទព្វ​ភិក្ខុ​ ​លុះ​សូម​រួចហើយ​ ​ត្រូវ​ភិក្ខុ​ដែល​ឈ្លាសវៃ​ ​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​ការ​សន្មតិ​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សូម​សង្ឃ​សន្មត​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ផង​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ផង​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ផង​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ផង​។​ ​ការ​សន្មតិ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ផង​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ផង​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636799781710921186
ទៅកាន់ទំព័រ៖