ព្រះត្រៃបិដក ភាគ ១០
[១០៤] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម សង្ឃត្រូវធ្វើយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។បេ។ តស្សបាបិយសិកាកម្ម សង្ឃបានធ្វើហើយ
ID: 636799818623832484
ទៅកាន់ទំព័រ៖