ព្រះត្រៃបិដក ភាគ ១០
[១០៦] អាបត្តាធិករណ៍មិនបាច់អាស្រ័យសមថៈ១ គឺតិណវត្ថារកៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវលហុកាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុ១រូប ហើយធ្វើចីវរឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើងហើយ ពោលយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកទទួលអាបត្តិនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា
ID: 636799833785929706
ទៅកាន់ទំព័រ៖