ព្រះត្រៃបិដក ភាគ ១០

ត្រូវ​ពោល​ថា​ ​លោក​ឃើញ​ឬទេ​។​ ​ភិក្ខុ​នោះ​ពោល​ថា​ ​ករុណា​ ​ខ្ញុំ​ឃើញ​ហើយ​។​ ​ភិក្ខុ​អ្នកទទួល​ ​ត្រូវ​ប្រាប់​ថា​ ​លោក​ត្រូវ​សង្រួម​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ចុះ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ទាំងពីរ​រូប​ ​ដែល​សំដែង​អាបត្តិ​ដល់គ្នា​នឹងគ្នា​ ​ក៏​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​នេះ​ហៅថា​ ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ក្នុង​បដិញ្ញាត​ក​រណៈ​ ​មាន​កិច្ច​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ហាមឃាត់​ ​នូវ​បដិញ្ញាត​ករណ​កម្ម​ណា​ ​នេះ​ជា​កិច្ច​ ​ក្នុង​បដិញ្ញាត​ករណ​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកទទួល​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​បើ​ភិក្ខុ​ ​បាន​ភិក្ខុ​អ្នកទទួល​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​ការបាន​យ៉ាងនេះ​ ​ជា​ការ​ស្រួល​ ​បើ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ក្រាបសំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ពោល​នឹង​សង្ឃ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636799834306789498
ទៅកាន់ទំព័រ៖