ព្រះត្រៃបិដក ភាគ ១០
[១០៩] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ
ID: 636799835693358805
ទៅកាន់ទំព័រ៖