ព្រះត្រៃបិដក ភាគ ១០

តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​បំបែក​ ​(​សង្ឃ​)​។​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធំ​ ​វៀ​វលែង​តែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​។​ ​ការសំដែង​អាបត្តិ​ទាំងឡាយ​នេះ​ ​របស់​យើង​ទាំងឡាយ​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធំ​ ​វៀ​វលែង​តែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​។​ ​ការសំដែង​អាបត្តិ​នេះ​ ​សមគួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​អាបត្តិ​ទាំងឡាយ​នេះ​ ​យើង​ទាំងឡាយ​ ​បាន​សំដែង​ហើយ​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​វៀ​វលែង​តែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​ ​ការសំដែង​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636799835956773871
ទៅកាន់ទំព័រ៖