ព្រះត្រៃបិដក ភាគ ១០

លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ១ពួក​ទៀត​។​បេ​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើមាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​ ​ចុះ​ការ​ចំពោះមុខ​សង្ឃ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ដល់​កម្ម​ ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​មក​ហើយ​ ​ទាំង​ឆន្ទៈ​របស់​ភិក្ខុ​ ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏បាន​នាំមក​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​ក៏​មិនបាន​ហាមឃាត់​ ​នេះ​ហៅថា​ ​ការ​ចំពោះមុខ​សង្ឃ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ចុះ​ការ​ចំពោះមុខ​ធម៌​ ​និង​ការ​ចំពោះមុខ​វិន័យ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​តាម​ធម៌​ណា​ ​តាម​វិន័យ​ណា​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ណា​ ​នេះ​ហៅថា​ ​ការ​ចំពោះមុខ​ធម៌​ ​និង​ការ​ចំពោះមុខ​វិន័យ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ចុះ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ទាំងពីរ​រូប​ ​ដែល​សំដែង​អាបត្តិ​ ​ដល់គ្នា​នឹងគ្នា​ ​ក៏​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​នេះ​ហៅថា​ ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ក្នុង​តិណ​វត្ថា​រកៈ​ ​មាន​កិច្ច​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636799836239360034
ទៅកាន់ទំព័រ៖