ព្រះត្រៃបិដក ភាគ ១០

ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ហាមឃាត់​ ​នូវ​តិណ​វត្ថា​រក​កម្ម​ណា​ ​នេះ​ជា​កិច្ច​ ​ក្នុង​តិណ​វត្ថា​រក​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកទទួល​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ហើយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
 [​១១០​]​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​តែមួយ​ ​គឺ​សម្មុ​ខា​វិន័យ​។​

​ចប់​ ​សម​ថ​ក្ខន្ធ​កៈ​ ​ទី៤​។​

ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636799836559158326
ទៅកាន់ទំព័រ៖