ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងមកនាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងដើមឈើទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ
(១) ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ
(១) សសរ ដែលគេបោះទុក ក្បែរកំពង់ សម្រាប់ងូតទឹក
ID: 636799837241187336
ទៅកាន់ទំព័រ៖