ព្រះត្រៃបិដក ភាគ ១០
[១១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលងូតទឹក ក៏នាំគ្នាទៅងូត ក្នុងទីមិនគួរ
(១) ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលងូតទឹក មិនត្រូវងូតក្នុងទីមិនគួរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាងូតទឹក ដោយឈើ ដែលគេធ្វើជាដៃគន្ធព្វ
(២) ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល
(១) ឈើដែលគេយកទៅចាំង ធ្វើជាផែនក្តារ ហើយឆូត ឲ្យមានស្នាមគំនូស ដូចជាក្រឡាចត្រង្គ ហើយជីកដាំទុកក្បែរកំពង់សម្រាប់ងូតទឹក ហៅថា ទីមិនគួរ មនុស្សយកគ្រឿងលំអ ទៅដាក់ក្នុងផែនក្តារនោះហើយ ត្រដុសកាយ។ (២) ឈើដែលគេធ្វើ ដូចជាដៃនៃមនុស្ស ហើយគេតម្កល់ទុកក្បែរកំពង់សម្រាប់ងូតទឹក មនុស្សទាំងឡាយយកគ្រឿងលំអិតទៅដាក់គរនឹងឈើនោះ ហើយត្រដុសកាយដោយឈើនោះ (អដ្ឋកថា)។
ID: 636799838209942745
ទៅកាន់ទំព័រ៖