ព្រះត្រៃបិដក ភាគ ១០
បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើដែលគេធ្វើជាដៃគន្ធព្វទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹកដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ
(១) ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈឡើយ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ញុំាងគ្នានឹងគ្នាឲ្យធ្វើបរិកម្ម
(២) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។
(១) គេយកលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ មកលាយច្របល់នឹងល័ក្ត ហើយសូនធ្វើជាដុំ ហើយស្រែះ ដោយអម្បោះ ហើយកាន់របស់នោះខាងចុងខាងដើម ហើយដុះកាយក្នុងវេលាងូតទឹក (អដ្ឋកថា) ។ (២) ដុសខ្លួននឹងខ្លួន ទៅវិញទៅមក។
ID: 636799838748353541
ទៅកាន់ទំព័រ៖