ព្រះត្រៃបិដក ភាគ ១០

ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​ធ្វើ​បរិកម្ម​ ​ទៅវិញទៅមក​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ងូតទឹក​ដោយ​ឈើ​ ​មាន​សណ្ឋាន​ដូច​ជើង​កន្ថោរ​(​១​)​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ងូតទឹក​ ​ដោយ​ឈើ​ ​មាន​សណ្ឋាន​ដូច​ជើង​កន្ថោរ​ទេ​ ​ភិក្ខុ​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កើត​អាពាធ​កមរមាស់​។​ ​ភិក្ខុ​នោះ​ ​វៀរចាក​ឈើ​ ​មាន​សណ្ឋាន​ដូច​ជើង​កន្ថោរ​ ​ក៏​មិនបាន​សេចក្តី​សប្បាយ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឈើ​ ​មាន​សណ្ឋាន​ដូច​ជើង​កន្ថោរ​ ​ដែលគេ​មិនបាន​ឆ្លាក់​ជា​ក្បាច់​ធ្មេញ​មករ​ ​ដល់​ភិក្ខុ​មាន​ជម្ងឺ​។​
​(​១​)​ ​ឈើ​ដែលគេ​ឆ្លាក់​ជា​ក្បាច់​ធ្មេញ​មករ​ ​ហើយ​ធ្វើឲ្យ​មាន​ទ្រង់ទ្រាយ​ដូច​ជើង​កន្ថោរ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636799839337267225
ទៅកាន់ទំព័រ៖