ព្រះត្រៃបិដក ភាគ ១០

 [​១២០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ចាស់ជរា​កំឡាំង​ថយ​ ​កាលបើ​ងូតទឹក​ ​មិន​អាច​នឹង​ដុស​កាយ​ខ្លួនឯង​បាន​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្មាញ់​សំពត់​(​១​)​ ​(​សម្រាប់​ភិក្ខុ​ចាស់ជរា​ងូតទឹក​ដុស​ខ្លួន​បាន​)​។​
 [​១២១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​រង្កៀស​នឹង​ការ​បរិកម្ម​ខ្នង​ ​(​ដុស​ខ្នង​)​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ការ​ដុស​ខ្នង​ ​ដោយដៃ​បាន​។​
 [​១២២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ត្រចៀក​(​២​)​ ​។​បេ​។​ ​ទ្រទ្រង់​សង្វារ​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ក​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ចង្កេះ​។​ ​ពាក់កង​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ដើមដៃ​(​៣​)​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ដៃ​។​ ​ពាក់ចិញ្ចៀន​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​
​(​១​)​ ​ខ្មាញ់​ ​ឬ​ធ្លុង​សំពត់​ដែលគេ​ត្របាញ់​។​ ​(​២​)​ ​គ្រឿងប្រដាប់​ត្រចៀក​ ​ដែលគេ​ព្យួរ​សំយុង​ចុះ​ ​ឲ្យ​ផុត​អំពី​ត្រចៀក​ជាដើម​ ​(​បើ​តាម​ដីកា​ថា​ ​គ្រឿងប្រដាប់​ត្រចៀក​ ​មាន​ក​ណ្ឌល​ជាដើម​)​។​ ​អដ្ឋកថា​។​ ​(​៣​)​ ​ព្រះ​សុវណ្ណ​ពាហុ​រត​ន៍​ ​(​កន្ទ្រុំ​)​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636799840005445442
ទៅកាន់ទំព័រ៖