ព្រះត្រៃបិដក ភាគ ១០
អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ។ ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក មិនត្រូវទ្រទ្រង់សង្វារ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ក មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ មិនត្រូវពាក់កង មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដៃ មិនត្រូវពាក់ចិញ្ចៀន ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។
[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទុកសក់វែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ
ID: 636799840450750912
ទៅកាន់ទំព័រ៖