ព្រះត្រៃបិដក ភាគ ១០

 [​១២៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ល្បែង​មហោស្រព​ ​លើកំពូល​ភ្នំ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ទៅ​មើល​ល្បែង​មហោស្រព​ ​លើកំពូល​ភ្នំ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​ ​ទៅ​មើល​រាំ​ ​ឬ​ស្តាប់​ច្រៀង​ ​និង​ស្តាប់ភ្លេង​ប្រគំ​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​ ​ដូច្នេះ​សោះ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​មើល​រាំ​ ​ស្តាប់​ច្រៀង​ ​ឬ​ភ្លេង​ប្រគំ​ទេ​ ​ភិក្ខុ​ណា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៣០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ច្រៀង​ធម៌​ ​ដោយ​សំលេង​ច្រៀង​ដ៏​វែង​ៗ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​យើង​ច្រៀង​យ៉ាងណាមិញ​ ​ពួក​សមណៈ​ ​សក្យបុត្តិយ៍​ទាំងនេះ​ ​ក៏​ច្រៀង​ធម៌​ ​ដោយ​សម្លេង​ច្រៀង​ដ៏​វែង​ៗ​ ​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636799841937435946
ទៅកាន់ទំព័រ៖