ព្រះត្រៃបិដក ភាគ ១០
លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ផ្លែស្វាយ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[១៣៤] សម័យនោះ មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ ប្រជុំជននោះ បានដាក់ចំណិតផ្លែស្វាយក្នុងសម្ល។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចំណិតផ្លែស្វាយ។
[១៣៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ មនុស្សទាំងនោះ មិនអាចនឹងធ្វើចំណិតផ្លែស្វាយបាន។ ជនទាំងនោះ ក៏នាំយកផ្លែស្វាយទាំងមូល ទៅក្នុងរោងភត្ត។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្ប
(១) ៥យ៉ាង គឺផ្លែឈើដែលគេអុជ ឬដុតកំដៅដោយភ្លើង១ ដែលគេចោះ ពុះ ចិត ដោយសស្ត្រា១
(១) ផ្លែឈើ ដែលគេធ្វើឲ្យសមគួរ ដល់សមណៈ ហៅថា សមណកប្ប
ID: 636799843772490905
ទៅកាន់ទំព័រ៖