ព្រះត្រៃបិដក ភាគ ១០

ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ក្នុង​សត្ត​បណ្ណ​គូហា​ ​ខាង​ភ្នំ​វេ​ភារៈ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ទៀប​ញកភ្នំ​ ​ឈ្មោះ​ ​សប្ប​សោ​ណ្ឌិ​កៈ​ ​ក្នុង​សីត​វ័ន​ ​(​ព្រៃ​ត្រជាក់​)​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ទៀប​ជ្រោះ​ភ្នំ​ ​ឈ្មោះ​ ​គោម​ដៈ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ទៀប​ជ្រោះ​ភ្នំ​ ​ឈ្មោះ​ ​តិ​ណ្ឌុ​កៈ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ទៀប​ជ្រោះ​ភ្នំ​ ​ឈ្មោះ​ក​បោ​តៈ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ក្នុង​វត្ត​ត​បោ​ទា​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ក្នុង​ជី​វក​ម្ព​វ័ន​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ក្នុង​មិគទាយវ័ន​ ​ទៀប​ភ្នំ​មទ្ទ​កុ​ច្ឆិ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​ចូលកាន់​តេជោធាតុ​ ​ហើយ​មាន​ម្រាម​ភ្លឺរុងរឿង​ ​ដើរទៅ​អំពី​ខាង​មុ​ខៗ​ ​នៃ​ភិក្ខុ​ទាំងឡាយ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ដើរទៅ​អំពី​ខាង​ក្រោយ​ៗ​ ​នៃ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ដោយ​ពន្លឺ​នោះ​ឯង​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​រៀបចំ​សេនាសនៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ ​យ៉ាងនេះ​ថា​ ​នេះ​គ្រែ​ ​នេះ​តាំង​ ​នេះ​ពូក​ ​នេះ​ខ្នើយ​ ​នេះ​ទីសម្រាប់​បន្ទោបង់​ឧច្ចារៈ​ ​នេះ​ទីសម្រាប់​បន្ទោបង់​បស្សាវៈ​ ​នេះ​ទឹក​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636799782594981751
ទៅកាន់ទំព័រ៖