ព្រះត្រៃបិដក ភាគ ១០
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវធ្វើមេត្តាចិត្តយ៉ាងនេះឯង។
[១៣៧] មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈផង(១) មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឯរាបថៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមកៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមិនមានជើងផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងពីរផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងបួនផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងច្រើនផង សត្វគ្មានជើង កុំបៀតបៀនយើង សត្វមានជើងពីរ កុំបៀតបៀនយើងឡើយ។
(១) យើងមានមេត្តាចិត្ត គឺចិត្តដែលឥតមានព្យាបាទ ដល់ពួកត្រកូលពស់ ឈ្មោះវិរូបក្ខៈ។
ID: 636799844631330028
ទៅកាន់ទំព័រ៖