ព្រះត្រៃបិដក ភាគ ១០

សត្វ​មាន​ជើង​បួន​ ​កុំ​បៀតបៀន​យើង​ ​សត្វ​មាន​ជើង​ច្រើន​ ​កុំ​បៀតបៀន​យើង​ឡើយ​។​ ​ពួក​សត្វ​(​១​)​ ​ទាំងអស់​ផង​ ​ពួក​បាណៈ​(​២​)​ ​ទាំងអស់​ផង​ ​ពួកភូត​(​៣​)​ ​ទាំងអស់​ផង​ ​គ្រប់យ៉ាង​ ​សត្វ​ទាំងអស់​ ​(​នោះ​)​ ​ចូរ​ឃើញ​ ​នូវ​អារម្មណ៍​ ​ដ៏​ចំរើន​ ​អំពើ​ដ៏​អាក្រក់​តិចតួច​ ​កុំបី​មក​ឡើយ​។​
 ​ព្រះពុទ្ធ​ ​មានគុណ​ប្រមាណ​មិនបាន​ ​ព្រះធម៌​ ​មានគុណ​ប្រមាណ​មិនបាន​ ​ព្រះសង្ឃ​ ​មានគុណ​ប្រមាណ​មិនបាន​ ​ពួក​សត្វ​ទីឃជាតិ​ ​គឺ​ពស់​ ​ខ្ទួយ​ ​ក្អែប​ ​ពីងពាង​ ​តុកកែ​ ​និង​កណ្តុរ​ ​ជា​សត្វ​ប្រកបដោយ​គុណសម្បត្តិ​ ​(​តិច​)​ ​ការ​រក្សា​ ​យើង​បាន​ធ្វើ​ហើយ​ ​សេចក្តី​ការពារ​ ​យើង​បាន​ធ្វើ​ហើយ​ ​សត្វ​ទាំងឡាយ​ ​ចូរ​ចៀសចេញ​ទៅ​ ​យើង​ធ្វើ​កិរិយា​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ធ្វើ​កិរិយា​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ទាំង៧ព្រះអង្គ​ ​(​មាន​ព្រះពុទ្ធ​ ​ទ្រង់ព្រះ​នាម​វិបស្សី​ជាដើម​)​។​
 [​១៣៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​សេចក្តី​អផ្សុក​បៀតបៀន​ ​ហើយក៏​កាត់​នូវ​អង្គជាត​របស់​ខ្លួន​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​
​(​១​)​-​ ​(​២​)​-​(​៣​)​ ​ពាក្យ​ទាំង​បី​នេះ​ ​ជា​ពាក្យសម្រាប់​ផ្លាស់​ប្តូរ​គ្នា​ ​និង​ពាក្យ​ថា​បុគ្គល​ ​(​សារត្ថទីបនី​ដីកា​)​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636799845331630083
ទៅកាន់ទំព័រ៖