ព្រះត្រៃបិដក ភាគ ១០
ម្នាលភិក្ខុទាំងឡាយ វត្ថុដទៃ
(១) ដែលខ្លួនគួរកាត់ ក៏មាន តែមោឃបុរសនោះ ទៅកាត់ឯវត្ថុដទៃ (អង្គជាត)វិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវកាត់អង្គជាតរបស់ខ្លួនទេ ភិក្ខុណាកាត់ ត្រូវអាបត្តិថុល្លច្ច័យ។
[១៣៩] សម័យនោះឯង រាជគហសេដ្ឋី (ជាសេដ្ឋីនៅក្នុងក្រុងរាជគ្រឹះ) បានពកចន្ទន៍ នៃខ្លឹមចន្ទន៍ មានតម្លៃច្រើន។ លំដាប់នោះ រាជគហសេដ្ឋី មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នេះ លំអិតដែលបានពីការក្រឡឹង ក៏ជាគ្រឿងប្រើប្រាស់របស់អាត្មាអញផង ហើយអាត្មាអញ នឹងបានឲ្យបាត្រ ទៅជាទានផង។ គ្រានោះ រាជគហសេដ្ឋី ក៏ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នោះ ហើយច្រកក្នុងសង្រែក ព្យួរលើចុងឫស្សី ហើយលើកឫស្សីតៗគ្នា (ឲ្យខ្ពស់)ឡើង រួចនិយាយយ៉ាងនេះថា លោកណា ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី ដែលជាព្រះអរហន្ត មានឫទ្ធិ លោកនោះ ចូរដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។
(១) ក្នុងដីកាថា រាគានុសយៈ ហៅថាវត្ថុដទៃ
ID: 636799845735073158
ទៅកាន់ទំព័រ៖