ព្រះត្រៃបិដក ភាគ ១០
[១៤២] សម័យនោះឯង រាជគហសេដ្ឋី ព្រមទាំងកូន និងប្រពន្ធ ឈរនៅទីផ្ទះរបស់ខ្លួន ផ្គងអញ្ជលីនមស្ការនិយាយថា បពិត្រលោកដ៏ចំរើន សូមព្រះភារទ្វាជៈជាម្ចាស់ មកប្រតិស្ឋាន ក្នុងផ្ទះរបស់យើងឯនេះ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏មកប្រតិស្ឋាន ក្នុងទីផ្ទះរបស់រាជគហសេដ្ឋី។ លំដាប់នោះ រាជគហសេដ្ឋី ទទួលបាត្រ អំពីព្រះហស្តព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ហើយដាក់ខាទនីយៈ ដែលមានថ្លៃច្រើនឲ្យពេញ រួចប្រគេនដល់ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ឯព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏ទទួលយកបាត្រនោះ ហើយដើរទៅកាន់អារាម។ មនុស្សទាំងឡាយ បានឮច្បាស់ថា ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈជាម្ចាស់ បានដាក់យកទៅហើយ។ មនុស្សទាំងនោះ ក៏ហ៊ោ កញ្ជ្រៀវ ដើរទៅតាមក្រោយៗព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ព្រះមានព្រះភាគ ទ្រង់បានឮសំឡេងហ៊ោកញ្ជ្រៀវ លុះឮហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ សំឡេងហ៊ោក
ID: 636799846926331294
ទៅកាន់ទំព័រ៖