ព្រះត្រៃបិដក ភាគ ១០
ញ្ជ្រៀវនោះ ជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងឡាយ បានឮដំណឹងថា បាត្ររបស់រាជគហសេដ្ឋី លោកម្ចាស់បិណ្ឌោលភារទ្វាជៈ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងនោះ ក៏ហ៊ោកញ្ជ្រៀវឡើង ដើរទៅតាមក្រោយៗ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បពិត្រព្រះមានព្រះភាគ សំឡេងហ៊ោកញ្ជ្រៀវនោះ គឺជាសំឡេងនុ៎ះឯង។
[១៤៣] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរព្រះបិណ្ឌោលភារទ្វាជៈមានអាយុថា ម្នាលភារទ្វាជៈ ឮថា អ្នកបានដាក់យកបាត្រ របស់រាជគហសេដ្ឋី ពិតមែនឬ។ ព្រះបិណ្ឌោលភារទ្វាជៈ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភារទ្វាជៈ (អំពើនេះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលភារទ្វាជៈ អ្នកមិនសមបើនឹងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាបទេ ម្នាលភារទ្វាជៈ មាតុគ្រាមបង្ហាញកេរ្តិ៍ខ្មាស ព្រោះតែរូបមាសក
(១) ដូចជាសាកសព ជារបស់ថោកទាប យ៉ាងណាមិញ
(១) វត្ថុសម្រាប់ចាយ មានប្រាក់ជាដើម
ID: 636799847422879695
ទៅកាន់ទំព័រ៖