ព្រះត្រៃបិដក ភាគ ១០

មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​កែវមណី​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​កែវពិទូរ្យ​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​កែវផលិក​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​សំរឹទ្ធិ​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​កែវ​កញ្ចក់​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​សំណប៉ាហាំង​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​សំណភក់​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​ស្ពាន់​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បាត្រ​ពីរ​យ៉ាង​ ​គឺ​ ​បាត្រដែក​ម្យ៉ាង​ ​បាត្រដី​ម្យ៉ាង​។​
 [​១៤៥​]​ ​សម័យ​នោះ​ឯង​ ​ផ្ទៃ​បាត្រ​ខាងក្រោម​ ​ក៏​សឹក​រិល​រេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ជើងបាត្រ​។​
 [​១៤៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​ជើងបាត្រ​ខ្ពស់​ ​និង​ទាប​ ​គឺ​ល្អអាក្រក់​ ​គឺ​ ​ធ្វើ​ដោយ​មាស​ខ្លះ​ ​ធ្វើ​ដោយ​ប្រាក់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ជើងបាត្រ​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជើងបាត្រ​ពីរ​យ៉ាង​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636799848181813104
ទៅកាន់ទំព័រ៖